November 02, 2023
នៅថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០១៣ស្នងការដ្ឋានខេត្តបាត់ដំបងបានទំលាយ នូវសំណុំរឿងដ៏រន្ធត់មួយនិងខ្លោចផ្សាជាទីបំផុតរបស់ក្មេងស្រីវ័យ១៧ឆ្នាំចំនួន ២នាក់ ដែលរាងកាយរបស់ ពួកនាង ពោរពេញដោយស្លាកស្នាមរបួសស្ទើរសុះសាច់ ដែលពួកនាងអះអាងថា ជាស្លាក ស្នាម បណ្ដាលមកពីការធ្វើទារុណកម្ម ដ៏ព្រៃផ្សៃរបស់ថៅកែស្រី ដែលជាភរិយាលោក ឧកញ៉ា ដ៏មានទ្រព្យស្ដុកស្ដមម្នាក់នៅរាជធានីភ្នំពេញ។