អាជ្ញាធររារាំងការប្រារព្ធទិវាពលកម្មអន្តរជាតិមិនឱ្យហែក្បួន
2016-05-01
ដោយ សែត សម្បត្តិ : ការប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣០ ដែលមានការចូលរូមគ្រប់វិស័យដូចជា ឩស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការ គ្រូបង្រៀន កម្មករធ្វើការតាមផ្ទះ កសិករ សំណង់ ទេសចរណ៍ និងយុវជន ត្រូវបានធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរូមប្រមាណ១៥០០នាក់។ ទិវានេះគេប្រារព្ធនៅថ្ងៃទី ០១ ខែ ឩសភា ឆ្នាំ ២០១៦ ក្នុងគោលបំណងដើម្បីថ្លែងសារនិងលើកពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។សារសំខាន់នៅក្នុងទិវានេះគឺ«សិទ្ធិកម្មករ និងសេរីភាពសមាគម»។

សហព័ន្ធសហជីព សមាគម​ និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារនិងសិទ្ធិមនុស្សទាំងនោះបានគ្រោងនឹងហែរក្បួនដោយចាប់ពីពហុកីឡាដ្ឋានជាតិអូឡាំពិកឆ្ពោះទៅក្រសួងការងារដើម្បីសម្ដែងមតិ និងដាក់ញ្ញត្តិតែត្រូវសាលាក្រុងបដិសេដ្ឋមិនឱ្យមានការដើរហែក្បួនឡើយ។

អ្នកស្រី យឹម សុធី​ប្រធានបណ្ដាញកម្មករធ្វើការតាមផ្ទះកម្ពុជាបានសំដែងការសោកស្ដាយចំពោះចំណាត់ការរបស់សាលាក្រុងដែលមិនឱ្យមានការដើរហែក្បួនបែបនេះ​ដោយយកលេសថា​ បណ្ដាលឱ្យមានការកករស្ទះចរាចរណ៍សាលាក្រុងមិនឱ្យយើងហែក្បួនទេ នាំងឱ្យមានការកកស្ទះចរាចណ៍ដល់ប្រជាពលរដ្ឋចឹងហើយបានក្រុមការងារយើងបង្វែរមកធ្វើនៅស្តាតអូឡាំពិកនេះ

រាល់ឆ្នាំគឺយើងហែក្បួនជារៀងរាល់ឆ្នាំប៉ុន្តែឆ្នាំនេះយើងឃើញថាសេរីភាពរបស់យើងកាន់តែរិតត្បិតទៅៗដួចច្នេះឆ្នាំនេះយើងមិនអាចហែក្បួនបាន ហើយឆ្នាំនេះស្ថានការអាកាសធាតុក៏ក្ដៅស្ថានការនយោបាយក៍ក្ដៅ សិទ្ធិសេរីភាពយើងក៍កាន់តែរួញទៅៗចឹងបានជាថ្ងៃនេះយើងធ្វើនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក​នេះតែម្តង នេះជាសម្ដីរបស់លោក វន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

បន្ទាប់ពីការថ្លែងសារ និងសំដែងមតិរួចមកតំណាងខាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមកទទួលសារផ្ទាល់នៅពហុកីឡាដ្ឋានជាតិអូឡាំពិកហើយកម្មវិធីក៏ប្រកាសរំសាយនៅម៉ោង ១១:០០នាទីព្រឹក។