សូមស្វាគមន៍មិត្តអ្នកអានមកកាន់ទំព័រយើងខ្ញុំ!
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ
ដែលស្ថាបនាឡើងដោយអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី តាក់ស៊ី អាជីវករតូចតាច កម្មករភោជនីយដ្ឋាន
ខ្នាតតូច នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៥។ បានចុះបញ្ជីការទទួលស្គាល់ពីក្រសួងមហាផ្ទៃ
លិខិតលេខ ៤៧៩ ស.ជ.ណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៦។
The Independent Democratic Association of Informal Economy (IDEA) is an NGO
Built by motodup drivers, tricycles, taxis, small traders, restaurant workers
Small scale, April 30, 2005. Registered Recognition from the Ministry of Interior Letter
No. 479, dated April 18, 2006.
Built by motodup drivers, tricycles, taxis, small traders, restaurant workers
Small scale, April 30, 2005. Registered Recognition from the Ministry of Interior Letter
No. 479, dated April 18, 2006.
ពត៍មានថ្មី
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសប្បុរសធម៌ទាំងអស់! ដែលមានទឹកចិត្តជួយយើងខ្ញុំទាន់ពេលវេលានូវស្បៀងអាហារទាំងនេះ។
ជួយគ្នាទាន់គ្រាក្រសំគាល់មិត្តល្អទាន់គ្រាអាសន្ន! យើងខ្ញុំសូមគោរពជូនពរដល់សប្បុរសធម៌ជាតិនិងអន្តរជាតិ សូមជួបតែសេចក្តីសុខ សេចក្តីចំរើននិងសូមចៀសផុតពីជំងឺកូវីដ-១៩និងជំងឺរាតត្បាតដទៃទៀត សូមមានសុខភាពល្អ អាយុយឺនយូនិងជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លាងឃ្លាតឡើង!!
សូមអរគុណ!!
..អានបន្ត
ជួយគ្នាទាន់គ្រាក្រសំគាល់មិត្តល្អទាន់គ្រាអាសន្ន! យើងខ្ញុំសូមគោរពជូនពរដល់សប្បុរសធម៌ជាតិនិងអន្តរជាតិ សូមជួបតែសេចក្តីសុខ សេចក្តីចំរើននិងសូមចៀសផុតពីជំងឺកូវីដ-១៩និងជំងឺរាតត្បាតដទៃទៀត សូមមានសុខភាពល្អ អាយុយឺនយូនិងជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លាងឃ្លាតឡើង!!
សូមអរគុណ!!
ណៈសង្រ្គាមដឹកជញ្ជូនកំពុងផ្ទុះឡើង តើម៉ូតូឌុប កង់បី ត្រូវបោះចោលឆ្នាំងបាយរបស់ខ្លួនឬចែកលុយឲ្យគេចាយ ?
ខណៈក្រុមហ៊ុនដឹកជញ្ជូនយក្សមកពីបរទេសដល់ទៅ ២ បានវាយលុកទីផ្សារកម្ពុជាគឺ Uber និង Grab ស្របពេលដែលក្រុមហ៊ុនក្នុងស្រុកជាច្រើនដូចជា PassApp,Wego,7111…..កំពុងដុតដៃដុតជើងប្រកួតប្រជែងលើសេវាកម្ម ងាកទៅរកអ្នករត់ម៉ូតូឌុប និងកង់បីឯណោះវិញ កំពុងត្អូញត្អែរពីបញ្ហាបាត់បង់ទីផ្សារ ចំណូលធ្លាក់ចុះ ធ្លាប់តែរកបានមួយថ្ងៃ ២០-៣០ ដុល្លារ ពេលនេះរកតែលុយជុសជុលម៉ូតូស្ទើមិនបាន ។
ធ្លាប់មានអ្នកបើកកង់បីឲ្យក្រុមហ៊ុនហៅតាក់ស៊ីផ្សេងៗត្អូញត្អែរថា ពួកគាត់ត្រូវចំណាយលុយតិចកង់បីខ្លួនឯង ចាក់សាំងខ្លួនឯង បើកខ្លួនឯង តែត្រូវចែកភាគរយខ្លះឲ្យទៅក្រុមហ៊ុន ដែលចាំតែអង្គុយយកលុយស្រួលៗទៅវិញ តែបើមិនធ្វើបែបនេះគឺពិបាករកអ្នកជិះណាស់ ។
ចំណែកលោក ចន្ថា ភ្នាក់ងារបើកតាក់ស៊ីឲ្យក្រុមហ៊ុន Grab ឲ្យដឹងថា មុខរបរបើកតាក់ស៊ីនេះក៏ស្រួលម៉្យាងដែរ ថ្ងៃខ្លះក៏ធ្វើ ថ្ងៃខ្លះក៏សម្រាក ។ លោកបន្ថែមថា ការពិតបើកតាក់ស៊ីរាល់ថ្ងៃនេះក៏មិនសូវបានចំណូលច្រើនប៉ុន្មានទេ ហើយប្រាក់ដែលរកបានក្រុមហ៊ុនកាត់យក ២០% ។
ជាមួយគ្នានេះលោក តុប និមល ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន PassApp លើកឡើងថា តាំងពីលោកចាប់ផ្តើមក្រុមហ៊ុនដំបូង លោកតែងតែលើកទឹកចិត្តម៉ូតូឌុប ក៏ដូចអ្នករត់កង់បីឲ្យប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ។
លោកបានបញ្ជាក់ថា ទោះបីពួកគាត់មិនប្រើសេវាកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក៏ដោយ តែសូមកុំឲ្យពួកគាត់ដាក់តម្លៃឲ្យហួសហេតុពេក អ្វីដែលគេបង្កើតក្រុមហ៊ុនហៅតាក់ស៊ីឬកង់បីតាមអនឡាញនេះ គឺដើម្បីផ្តល់ភាពស្មើគ្នាលើតម្លៃ សម្រាប់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ដើម្បីបង្ហាញថាប្រទេសយើងក៏ជាប្រទេសដែលឈានមុខគេមួយដែរនៅក្នុងអាស៊ី ។
ដូចដែលស្ថាបនិក PassApp បានលើកឡើងខាងលើ មិនខ្វល់ថាពួកគាត់ត្រូវសហការជាមួយក្រុមហ៊ុនហើយចែកភាគរយឲ្យគេឬអត់ទេ កត្តាដែលសំខាន់គឺតម្លៃ ដូចច្នោះបញ្ហា២ ដែលអ្នករត់ម៉ូតូឌុបនិងកង់បីទាំងអស់កំពុងជួបប្រទះគឺ បញ្ហាតម្លៃ ខណៈដែលក្រុមហ៊ុនហៅកង់បីតាមអនឡាញបានកំណត់តម្លៃមួយដែលជាក់លាក់ សុក្រឹតភាព អតិថិជនបានប្តូរឥរិយាបថពីតថ្លៃកង់បីនៅនឹងមាត់ មកជាប្រើទូរស័ព្ទដើម្បីមើលតម្លៃមុនពេលហៅកង់បីវិញ ។
ជាក់ស្តែងលោក វុទ្ធា អាជីវករនៅកោះពេជ្រលើកឡើងថា ការប្រើប្រាស់សេវាកម្មដូចជា PassApp ឬ Wego ងាយស្រួល ហៅអស់លុយតិច ។ លោកថា ធ្លាប់តែជិះកង់បីធម្មតាពីព្រលានយន្តហោះមកផ្ទះអស់ ១០ ដុល្លារ តែពេលហៅកង់បីតាមទូរស័ព្ទជិះ អស់តែ ១២០០០ រៀល បើគិតទៅតម្លៃខុសគ្នាឆ្ងាយ ។
បញ្ហាមួយទៀតដែលអ្នករត់ម៉ូតូឌុបឬកង់បីត្រូវប្រឈមមុខគឺ បាត់អតិថិជន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពុងវាយលុកទីផ្សាររៀងៗខ្លួន អតិថិជនត្រូវការសេវាកម្មដែលល្អ មិនចង់តថ្លៃដូចមុន ជាពិសេសគឺមនុស្សត្រូវការរបៀបរស់នៅបែបទំនើប ។
មកដល់ចំណុចនេះ អ្នកម៉ូតូឌុបឬអ្នករត់កង់បីទាំងអស់ នៅតែមានឱកាសបន្តមុខរបររបស់ខ្លួន ជាមួយនឹងជម្រើស២ គឺដាក់តម្លៃឲ្យសមរម្យជាងមុន មិនបាច់ពិបាកឲ្យគេតថ្លៃ ហើយរក្សាទំនាក់ទំនងជាមួយអតិថិជនចាស់ ជម្រើសមួយទៀតគឺ សហការជាមួយក្រុមហ៊ុនហៅកង់បីឬតាក់ស៊ីតាមអនឡាញ ហើយចែកលុយឲ្យគេចាយ ដើម្បីបានអតិថិជនថ្មីៗ ។
អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា
..អានបន្ត