About Us


សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលស្ថាបនាឡើងដោយអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី តាក់ស៊ី អាជីវករតូចតាចកម្មករភោជនីយដ្ឋានខ្នាតតូចនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៥។ បានចុះបញ្ជីការទទួលស្គាល់ពីក្រសួងមហាផ្ទៃលិខិតលេខ ៤៧៩ ស.ជ.ណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៦។

ទស្សនៈវិស័យៈ
ប្រជាពលរដ្ឋគ្រប់រូបរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌ ការប្រកបមុខរបរវិជ្ជាឆជីវៈ ការគោ រពសិទ្ធិមនុស្ស ទទួលបានការការពារពីសង្គមនិងការអភិវឌ្ឈន៍ប្រកបដោយភាពរីកចម្រើននៅក្នុង សង្គមកម្ពុជា។ជាកិច្ចការសំខាន់

បេសសកកម្មៈ
ប្រមូលផ្តុំចងក្រងបង្កើនសមត្ថភាព ធ្វើការតស៊ូមតិ ដោះស្រាយទំនាស់និងបង្កើនប្រាក់ចំណូលទៅ ដល់កម្មករក្រៅប្រព័ន្ធ ដើម្បីអោយពួកគេរស់នៅក្នុងលក្ខខណ្ឌដ៏ប្រសើរ និង ភាពថ្លៃថ្នូរ ការរួមរស់ ដោយ សន្តិភាព សម្រាប់គណនេយ្យភាពសង្គមនិងការអភិវឌ្ឈន៍នៅក្នុងសហគមន៍របស់ខ្លួន។

គោលដៅៈ
សមាជិកទាំងអស់មានជំនាញ និងសមត្ថភាពក្នុងការតស៊ូមតិដោយសន្តិភាព ដើម្បីទាមទារសិទ្ធិ និងសេរីភាពសម្រាប់ភាពថ្លៃថ្នូរ របស់មនុស្ស លទ្ធិប្រជាធិបតេយ្យ និងមានការធានាឆដល់ការរស់ នៅប្រកបដោយការគោរពច្បាប់ នៅកន្លែងបំពេញការងាររបស់ពួកគេ។